ក្លឹបយក្សម៉ាឡេស៊ី JDT ឈានដល់កិច្ចព្រមព្រៀងយកបានខ្សែបម្រើវ័យក្មេង Wolve មួយរូប

447

ក្លឹបយក្សម៉ាឡេស៊ី Johor Darul Ta’zim (JDT) បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេង Nathaniel Shio Hong Wan ដែលជាកីឡាករសញ្ជាតិអង់គ្លេស ដើមកំណើតម៉ាឡេស៊ីកំពុងលេងឲ្យក្លឹបយុវជន Wolverhampton Wanderers។

ដំណឹងនេះត្រូវបានប្រកាសឡើងដោយប្រធានបច្ចេកទេសរបស់ JDT លោក Alistair Edwards តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប។

លោក Alistair Edwards បាននិយាយថា៖ “កិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្តក្រោយរូបគេ (Shio Hong Wan) ទទួលបានសញ្ជាតិម៉ាឡេស៊ី ហើយនឹងចាប់ផ្តើមក្រោយកិច្ចសន្យារបស់គេផុតកំណត់នៅខែមិថុនាជាមួយក្លឹបអង់គ្លេស Wolve” ។

Shio Hong Wan បច្ចុប្បន្នមានវ័យ ២០ ឆ្នាំមានឪពុកម្តាយជាជនជាតិចិន-ម៉ាឡេស៊ី រូបគេបានចូលរួមជាមួយក្រុមអាយុក្រោម ២៣ ឆ្នាំ Wolve ចាប់តាំងពីខែកក្កដាឆ្នាំ ២០១៩។