ក្លឹបលីគកំពូលថៃ ចាប់អារម្មណ៍ខ្សែប្រយុទ្ធអារ៉ាប់ប្រាក់ខែកប់ពពកមួយរូប ដើម្បីបង្រ្គប់កូតាអាស៊ី

1392

ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Ali Mabkhout បានបង្ហើបឲ្យដឹងថា មានក្លឹបមកពីលីគកំពូលថៃ បានព្យាយាមទាក់ទងកីឡាករវ័យ ២៩ ឆ្នាំរបស់លោករូបនេះ។

Ali Mabkhout: Al Jazira will be playing for the UAE when they face ...

Ali Mabkhout ជាកីឡាកររបស់ក្លឹប Al-Jazira Club ក្នុងលីគកំពូលរបស់អារ៉ាប់រួម និងជាខ្សែប្រយុទ្ធក្រុមជម្រើសជាតិអារ៉ាប់រួមដែលតែងតែរកគ្រាប់បាល់មិនចេះរីងស្ងួត។ ចំពោះតម្លៃខ្លួនរូបគេតាមការព្យាករណ៍ពីទិន្នន័យ transfermarkt គឺ ៣.៥ លានដុល្លា និងតម្លៃពលកម្ម ១.៧ លានដុល្លាក្នុងមួយឆ្នាំ (១៤ មុឺនដុល្លា/ខែ)។

ប្រភពខាងលើបានបញ្ជាក់ថា ក្លិបមួយដែលមិនបញ្ចេញឈ្មោះ មកពីក្របខ័ណ្ឌលីគកំពូលថៃបានដាក់សំណើរួចហើយ ដើម្បីយកមកបង្គ្រប់កូតាកីឡាករអាស៊ី ខណៈដែលការប្រកួតនិងចាប់ផ្តើមនៅថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះ។