ក្លឹបលីគកំពូលព័រទុយហ្កាល់មួយ បានដាក់សំណើរសុំផ្ទេរខ្សែបម្រើឆ្នើម Safawi Rasid ពីក្លឹប JDT

164

ក្លឹបយក្សម៉ាឡេស៊ី Johor Darul Ta’zim បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា អំពីការទទួលបានសំណើរពីក្លឹបព័រទុយហ្កាល់ Portimonense SC សម្រាប់ការផ្ទេរខ្សែបម្រើស្លាបឆ្នើម Safawi Rasid នៅរដូវកាល Primeira Liga ២០២០/២១ ខាងមុខ។

JDT star Safawi Rasid set to join Portimonense in Portugal ...

ស្របគ្នានេះ ម្ចាស់ក្លឹបគឺព្រះអង្គម្ចាស់ Ismail Sultan Ibrahim ក៏បានបញ្ជាក់ថាភ្លាមៗថា ក្លឹបនិងយល់ព្រមលើសំណើរនេះ តែត្រូវរង់ចាំលីគកំពូលម៉ាឡេស៊ីបញ្ចប់រដូវកាល ២០១៩/២០ នេះសិន បើទោះបីជារដូវកាល Primeira Liga ថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២០ ក៏ដោយ។

សានទុង

សម្រាប់ក្លឹប Portimonense បានបញ្ចប់រដូវកាល ២០១៩/២០ ក្នុងតំបន់ត្រូវកាត់ចោល ខណៈក្លឹបស្ថិតនៅលេខរៀងទី ១៧ ប៉ុន្តែនៅតែអាចលេងនៅលីគកំពូលបានដដែល បន្ទាប់ពីក្លឹប Vitoria Setubal មិនអាចបំពេញតាមតម្រូវការអាជ្ញាប័ណ្ណ។