តាមគណនី Instagram របស់ក្លឹប Johor Darul Ta’zim (JDT) បានបង្ហាញពីការមកដល់របស់អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ Lukas Podolski នៅទីស្នាក់ការកណ្តាលរបស់ក្លឹបក្នុងថ្ងៃពុធនេះ។
ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះ បានធ្វើដំណើរទស្សនកិច្ចពហុកីឡដ្ឋានថ្មី Sultan Ibrahim Larkin និងកន្លែងហ្វឹកហាត់របស់ក្លឹប ក៏ដូចជាជួបពិភាក្សាជាមួយម្ចាស់ក្លឹបព្រះអង្គម្ចាស់ Johor Tunku Ismail Idris ផងដែរ។
ទន្ទឹមជាមួយពាក្យចចាមអារ៉ាមដែល Podolski បានសរសេរថា “ជួបគ្នាឆាប់ៗ” នៅលើបណ្តាញសង្គម Instagram របស់ JDT ដែលជាព័ត៌មានរសើបមួយត្រូវបានគេរាយការណ៍ថាក្លឹប JDT នឹងចុះហត្ថលេខាលើអតីតម្ចាស់ជើងឯក World Cup ២០១៤ ក៏ត្រូវបានព្រះអង្គម្ចាស់ Johor Tunku Ismail Idris ទម្លាយឲ្យដឹងផងដែរថា Podolski ពិតជាចាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមជើងឯកលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim ពិតប្រាកដមែន។
ជុំវិញកិច្ចពិភាក្សាខាងលើ មិនមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយទេដែលថា Podolski និងចូលរួមជាផ្លូវការជាមួយ JDT ទេ ស្របពេលដែលក្លឹបកំពុងមានកីឡាករបរទេសចំនួន ៥ នាក់រួចទៅហើយសម្រាប់បង្គ្រប់កូតារដូវកាលខាងមុខនេះ។
រូបភាព៖ Johor Darul Ta’zim