ក្លឹប Angkor Tiger បង្ហាញឯកសណ្ឋានថ្មីរដូវកាល ២០២០

460

ក្លឹបបាល់ទាត់ Angkor Tiger បានធ្វើពិធីបង្ហាញឯកសណ្ឋានថ្មីសម្រាប់រដូវកាល២០២០ នៅសណ្ឋាគារសុខាខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ដោយមានចំនួន៤ពណ៌ដូចរដូវកាលចាស់ដែរ គឺបៃតង, ខ្មៅ, ស និងទឹកក្រូច។

យ៉ាងណាអ្វីដែលប្លែកពីរដូវកាលមុននោះ គឺក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបបានប្ដូរទៅប្រើប្រាស់ផលិតផល NT សាជាថ្មីដែលជាក្រុមហ៊ុនខ្មែរតែម្ដងលើកិច្ចសន្យារយៈពេលមួយឆ្នាំ។

លោក Yusuke Shinoda អ្នកចាត់ការទូទៅរបស់ក្លឹប Angkor Tiger បានប្រាប់ថា ការសម្រេចចិត្តជ្រើសរើសផលិតផលក្នុងស្រុកវិញនេះដោយសារតែមើលឃើញគុណភាពកើនឡើងជាងមុន និងចង់លើកស្ទួយស្នាដៃខ្មែរ ហើយមិនតែប៉ុណ្ណោះភាគីទាំងពីរក៏មានគោលដៅបំណែកកំណត់ត្រាលក់ឲ្យដាច់បាន៦០០០អាវផងដែរ។

គួរដឹងដែរថា នៅរដូវកាលថ្មី Angkor Tiger ក៏នឹងផ្លាស់ទីលានរបស់ខ្លួនពីកីឡដ្ឋានស្វាយធំទៅ SRU Stadium របស់ក្លឹប Siemreap United ផងដែរ៕

អត្ថបទ៖ CNCC
ប្រភពរូប៖ Angkor Tiger Football Club