អតីតខ្សែបម្រើក្រុមជម្រើសជាតិថៃ Sarach Yooyen របស់ក្លឹប Muangthong United កំពុងស្ថិតក្នុងការពិចារណាជាមួយក្លឹបលីគកំពូលជប៉ុន នេះបើតាមការបញ្ជាក់ពីនាយកគ្រប់គ្រងក្លឹបលោក Ronan Ritsuwaja។
កីឡាករវ័យ ២៧ ឆ្នាំនឹងអាចលេងនៅក្នុងក្របខ័ណ្ឌ J1-League នារដូវកាលខាងមុខនេះ។ បញ្ហានៅត្រង់ថាតើរូបគេនិងសម្រេចចិត្តត្រូវជ្រើសរើសក្លឹបណាក្នុងចំណោមក្លឹបទាំង ៣ មាន Sagan Tosu, Gamba Osaka និង Kawshiwa Reysol ដែលកំពុងបង្ហាញចំណាប់អារម្មណ៍ដាក់សំណើរចង់បានរូបគេ។
ទោះយ៉ាងណាព័ត៌មានលំអិតនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានគេទម្លាយឲ្យដឹងនៅឡើយទេ។ នាយកប្រតិបត្តិ Muangthong United ខាងលើក៏បានយល់ព្រមលើការផ្លាស់ប្តូរនេះដែរ តែអ្វីដែលសំខាន់គឺភាគីជប៉ុនត្រូវធ្វើតាមលក្ខខ័ណ្ឌចង់បានរបស់ក្លឹបយក្សមួយនេះ។