ក្លឹប Leicester City បរាជ័យ​ចុះហត្ថលេខា​ជាមួយ Zlatan ដាណឺម៉ាក​

2179

ក្លឹប Leicester City បានបរាជ័យក្នុងការចុះហត្ថលេខាលើយុវជនអាយុក្រោម ១៧ ឆ្នាំសញ្ជាតិ​ដាណឺម៉ាក​កីឡាករ Wahid Faghir រហស្សនាម Zlatan Ibrahimovic ដាណឺម៉ាក​។​

ខ្សែប្រយុទ្ធរូបនេះ ត្រូវបានក្លឹប Vejle Boldklub របស់លីគទី ២ ប្រទេសដាណឺម៉ាកបានបដិសេដសំណើររបស់ Leicester City បន្ទាប់ពីក្លឹបកញ្ជ្រោងខៀវឲ្យតម្លៃខ្លួនក្រោម ១ លានផោនដែលជាតួរលេខទាបសម្រាប់រូបគេ។​

Wahid Faghir វ័យ ១៦ ឆ្នាំ នៅមិនទាន់បង្ហាញខ្លួនជាក្រុមឈុតធំរបស់ Vejle Boldklub នៅឡើយ​ទេ ប៉ុន្តែ​រូបគេបានបង្ហាញខ្លួនទៀងទាត់សម្រាប់ក្រុមអាយុក្រោម ១៩ ឆ្នាំ ដោយរកបាន ៧ គ្រាប់ពី ១៣ ប្រកួតនៅរដូវកាលនេះក្នុងលីគដាណឺម៉ាកអាយុក្រោម ១៩ ឆ្នាំ។

Faghir មានស្ទាយលេងដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងខ្សែប្រយុទ្ធរបស់ក្លឹប AC Mila, Zlatan Ibrahimovic ទើបគេតែងនិយមហៅឈ្មោះនេះ។​