ក្លឹប Manchester United រៀបចំតកុងត្រាឲ្យ Pogba ថែម ១ ឆ្នាំទៀត

39

ក្រុមបិសាចក្រហម Manchester United បានបន្ថែមកិច្ចសន្យាថ្មី ១ ឆ្នាំទៀតឲ្យខ្សែបម្រើ Paul Pogba ដែលអាចឲ្យគេបន្តនៅជាមួយក្លឹបរហូតដល់ឆ្នាំ ២០២២ ។

កិច្ចសន្យាចាស់របស់កីឡាករបារាំងវ័យ ២៧ ឆ្នាំរូបនេះ នឹងអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ ។

ក្នុងអំឡុងពេលជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ Pogba បានផ្តល់បទសម្ភាសន៍ថាការផ្លាស់ទៅលេងឲ្យក្លឹប Real Madrid គឺជាក្តីសុបិន្តរបស់រូបគេ ។

ជាក់ស្តែងក្លឹបបិសាចក្រហម បម្រុងតែនិងផ្តល់កុងត្រាបន្តលើរូបគេតាំងតែពីមុនការនិយាយបែបនេះមកម្លេះ ។

គួររម្លឹកថា Pogba បានចូលរួមជាមួយ Man Utd ពីក្រុមសេះបង្កង់ Juventus ក្នុងតម្លៃកំណត់ត្រា ៨៩ លានផោនកាលពីឆ្នាំ ២០១៦ ។