ក្លឹប Paris Saint-Germain ខ្ចីជើងបានខ្សែបម្រើឆ្នើមម្នាក់ពី FC Porto

82

ក្រុមម្ចាស់ជើងឯកបារាំង Paris Saint-Germain បានប្រកាសពីការចុះហត្ថលេខាខ្ចីជើងខ្សែបម្រើព័រទុយហ្កាល់ Danilo Pereira ពីក្លឹប FC Porto ។

ខ្សែបម្រើវ័យ ២៩ ឆ្នាំដែលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន ៣៩ ប្រកួតរូបនេះ បានចុះកុងត្រារហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ជាមួយជម្រើសក្នុងការទិញ។

Pereira បង្ហាញខ្លួនបាន ២០២ លើកសម្រាប់ Porto ដោយស៊ុតបញ្ចូលទីបាន ១៩ គ្រាប់និងឈ្នះពានលីគកំពូលព័រទុយហ្កាល់ ២ ដង (២០១៨ និង ២០២០), Supercup (២០១៨) និង League Cup (២០២០) ។

Pereira បាននិយាយថា “ វាជាបញ្ហាប្រឈមថ្មីសម្រាប់ខ្ញុំ ហើយការក្លាយជាផ្នែកមួយនៃ Paris Paris-Germain ត្រូវនឹងមហិច្ឆតារបស់ខ្ញុំ” ។

ការចូលរួមក្លឹបធំបំផុតមួយនៅអឺរ៉ុបនិងនៅលើពិភពលោក គឺជាពេលវេលាដ៏អស្ចារ្យមួយនៅក្នុងអាជីពរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថានឹងអាចនាំយកអ្វីៗជាច្រើនទៅកាន់ទីក្រុងប៉ារីសនិងអ្នកគាំទ្ររបស់ខ្លួន“។