ក្លឹប Premier League មួយទៀតហើយ ចែកផ្លូវ​ជាមួយគ្រូបង្វឹក កាលពីយប់មិញ​

3334

ក្រុម West Ham ​បាន​សម្រេចចិត្ត​ចែក​ផ្លូវ​គ្នា​ជាមួយ​អ្នក​ចាត់ការ Manuel Pellegrini ​ហើយក្រោយ​ប្រកួតចាញ់ Leicester City ដោយលទ្ធផល ២-​១ កាលពីយប់មិញ​។

លោក Pellegrini បាន​មក​ដឹកនាំក្រុមនៅទីក្រុង London កាល​ពីខែ​ឧសភា ឆ្នាំ ២០១៨ ដោយ​បាន​ចុះ​កុងត្រា​ ៣ឆ្នាំ ខណៈ​ពេលបច្ចុប្បន្ន​​ West Ham លើស​ក្រុម​៣ នៅ​បាត​តារាង​តែ ១ពិន្ទុ​ប៉ុណ្ណោះ ហើយបាន​បរាជ័យ​ ១០ ប្រកួតទៅហើយ ក្នុងចំណោម ១៩ប្រកួត​។

យ៉ាងណាមិញ អតីត​អ្នកចាត់ការ David Moyes អាច​ជាបេក្ខជន​ដែលត្រូវមកជំនួសលោក Pellegrini ខណៈ​ដែល​អ្នកចាត់ការក្លឹប Bournemouth លោក Eddie Howe និង Rafael Benitez ធ្លាប់​មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ប្ដូរ​មក​ដឹកនាំ​ក្លឹប​មួយនេះ៕