ក្លឹប SC Heerenveen ប្រកាសមិនបន្តកុងត្រាឲ្យកីឡាករវៀតណាម Doan Van Hau

238

ក្លឹប SC Heerenveen របស់លីគកំពូលហូឡង់ បានប្រកាសមិនបន្តកុងត្រាជាមួយកីឡាករ ៧ នាក់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្នុងនោះរួមមានកីឡាករ Doan Van Hau របស់វៀតណាម។

Related image

លីគកំពូលហូឡង់ Eredivisie បានសម្រេចត្រូវលុបចោល ទោះបីសល់ ៩ ប្រកួតវិលជុំទៀតក៏ដោយ។ ខណៈដែលស្ថានភាព Covid-19 មិនទាន់ធូរស្រាល។

យោងតាមគេហទំព័រ Facebook ផ្លូវការរបស់ក្លឹប បានឲ្យដឹងថាពួកគេមិនបានបន្តកិច្ចសន្យាថ្មីឲ្យកីឡាករចំនួន ៧ នាក់ឡើយ ដែលនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ មូលហេតុដោយសារបញ្ហាហិរញ្ញវត្ថុ។

កីឡាករ ៦ រូបឯទៀតមាន៖

ខ្សែការពារដាណឺម៉ាក Daniel Hoegh

អ្នកចាំទីហូឡង់ Warner Hahn

ខ្សែការពារហូឡង់ Sven Botman

ខ្សែប្រយុទ្ធដាណឺម៉ាក Jens Odgaard

ខ្សែការពារហូឡង់ Ricardo van Rhijn

ខ្សែការពារស្លាបក្រូអាត Alen Hallilovic

គួរដឹងដែរថា ខ្សែការពារ Doan Van Hau លេងបានតែ ៤ នាទីប៉ុណ្ណោះឲ្យក្រុមឈុតធំ Heerenveen បន្ទាប់ពីខ្ចីជើងពីក្លឹប Hanoi FC កាលពីឆ្នាំមុន។ កីឡាករជម្រើសជាតិវៀតណាមវ័យ ២១ ឆ្នាំរូបនេះបានចំណាយពេលភាគច្រើនលេងឲ្យក្រុមយុវជន។