អ្នកចាំទី Gianluigi Buffon របស់ក្លឹបសេះបង្កង់ Juventus បានបន្តកុងត្រារយៈពេលមួយឆ្នាំទៀតជាមួយក្លឹប។
អតីតកីឡាករជម្រើសជាតិអ៊ីតាលីរូបនេះ បច្ចុប្បន្នមានវ័យ ៤៣ ឆ្នាំ បានព្រមព្រៀងកិច្ចសន្យាថ្មីក្រោយវិលត្រឡប់ពី Paris St-Germain វិញនៅឆ្នាំ ២០១៩។
Buffon បានបង្ហាញខ្លួនក្នុងលីគជាង ៥០០ ប្រកួតសម្រាប់ Juventus ចាប់តាំងពីបានចូលរួមជាមួយក្លឹបនេះក្នុងឆ្នាំ ២០០១។
Juventus មាន ៤ ពិន្ទុនាំមុខឈរកំពូលតារាង Serie A ដោយនៅសល់ ១០ ប្រកួតទៀតចប់រដូវកាល។