ក្លឹបយក្សថៃ Buriram United មានបំណងចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់ខាងជើង Kyle Lafferty ពីក្លិប Rangers FC ដែលមានអតីតកីឡាករជម្រើសជាតិអង់គ្លេស Steven Gerrard ជាអ្នកចាត់ការ។
កីឡាករ Lafferty វ័យ ៣១ ឆ្នាំធ្លាប់លេងឲ្យជម្រើសជាតិជាង ៧០ប្រកួតនិងជាសមាជិកសំខាន់របស់ក្រុម Rangers ដោយបានជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ២នៅក្នុងក្របខ័ណ្ឌលីគកំពូលអៀរឡង់ នៅពីក្រោយក្រុម Celtic កាលពីរដូវកាលមុន។
រូបគេបានចាប់ផ្តើមអាជីពជាមួយក្រុម Burnley នៅក្នុងក្របខ័ណ្ឌ English Championship ហើយក៏ធ្លាប់ជាកីឡាករក្លឹបបាល់ទាត់អង់គ្លេស Darlington, Birmingham City និង Norwich City ផងដែរដោយធ្លាប់បានបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Premier League អំឡុងរដូវកាល ២០១៥-១៦។
កាសែតប្រចាំថ្ងៃរបស់ស្កុតឡេនបានរាយការណ៍ថា Buriram “បានបើកការចរចាជាមួយ Rangers អំពីតម្លៃនៃការផ្ទេរ” ។ ក្រុម Buriram បច្ចុប្បន្នមាន ៣ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Thai League 1 បន្ទាប់ពី ១៦ ប្រកួត ហើយពួកគេរំពឹងថានឹងវិលមកលេងនៅ AFC Champions League នៅរដូវកាលក្រោយ។
ថ្មីៗនេះ Buriram United ក៏បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរបស់ក្លិប Arsenal និង AS Monaco កីឡាករ Nacer Barazite ពីក្លឹប Al Jazira ក្របខ័ណ្ឌ UAE Pro League ។
ប្រភព៖ Fox Sport Asia