ខ្លោចចិត្ត! ពេលមើលវីដេអូដែល Emiliano Sala កំពុងចុះហត្ថលេខាជាមួយ Cardiff City ៣ ថ្ងៃមុនធ្លាក់យន្តហោះ

247

ខ្សែវីដេអូមួយដែលខ្សែប្រយុទ្ធ Emiliano Sala កំពុងចុះហត្ថលេខាផ្លាស់មកក្លឹបអង់គ្លេស Cardiff City ពីក្លឹបបារាំង Nantes ក្នុងតម្លៃខ្លួន ១៥ លានផោន ត្រូវបានកាសែត Dailymail សម្រេចយកមកបង្ហាញ។

Emiliano Sala កាន់អាវនៅទីក្រុង Cardiff បន្ទាប់ពីយល់ព្រមចូលរួមក្នុងតម្លៃ ១៥ លានផោនកាលពីខែមករា

វាមានរយៈពេលមុន ៣ ថ្ងៃ ដែលតារាវ័យ ២៩ ឆ្នាំរូបនេះ បានជួបឧប្បត្តិវហេតុធ្លាក់យន្តហោះស្លាប់។ គឺគេបានចុះហត្ថលេខាជាមួយ Cardiff នៅម៉ោង ៦ និង ២១ នាទីនាល្ងាចថ្ងៃសុក្រទី ១៨ ខែមករា ថ្ងៃបន្ទាប់ក៏ជួបហេតុការណ៍ខាងលើ។