ខ្សែការពារ​ថ្លៃបំផុតក្នុងលោក Maguire នាំ Man Utd ឡើងវគ្គ ៤ ក្រុម FA Cup

205

ខ្សែការពារ Harry Maguire ដែល Man Utd ទិញពី Leicester City ក្នុងតម្លៃកំណត់ត្រាក្លឹប ៨០ លានអឺរ៉ូ ថ្លៃបំផុតក្នុងលោក បានក្លាយជាវីរបុរស នាំ Man Utd ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត FA Cup។​

ការប្រកួតនៅទឹកដី Carrow Road រវាង Norwich City និង Manchester United ត្រូវបន្ថែមម៉ោង ១៥ នាទី ២ ដងក្រោយលទ្ធផលស្មើគ្នា ១-១។ ខណៈ​ម្ចាស់ផ្ទះ Norwich ត្រូវអវត្តមានខ្សែការពារ Timm Klose ដោយទទួលបានកាតក្រហមបណ្តេញចេញនៅនាទី ៨៩’។​

ការលេងទល់គ្នា ១០ នាក់នេះធ្វើឲ្យ Man Utd មានប្រៀបជាងរហូតឈានចូលនាទី ១១៨’ ខ្សែការពារ Harry Maguire ក៏មានឱកាសបន្ថែមគ្រាប់ទី ២ ឲ្យបិសាចក្រហមឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ។​

វីដេអូ​ហាយឡាយ​