ក្លឹប Inter Milan បានចុះហត្ថលេខាលើអតីតខ្សែការពារក្រុម Manchester City កីឡាករ Aleksandar Kolarov ពីក្រុមគូប្រជែង Serie A, AS Roma ។
Kolarov បច្ចុប្បន្នវ័យ ៣៤ ឆ្នាំបានចាកចេញពី Manchester City ទៅកាន់ក្របខ័ណ្ឌបាល់ទាត់អ៊ីតាលីក្នុងឆ្នាំ ២០១៧ បន្ទាប់ពីបានឈ្នះពាន Premier League ពីរដង FA Cup និង League Cup ចំនួន ២ ដងក្នុងរយៈពេល ៧ ឆ្នាំ។
ប្រធានក្រុមជម្រើសជាតិស៊ែប៊ីរូបនេះ បានបង្ហាញខ្លួន ១៣២ ប្រកួតឲ្យក្រុម Roma ។ ហើយនេះគឺជាការចុះហត្ថលេខាលើកទី ៣ របស់ Inter នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez និងខ្សែការពារសញ្ជាតិម៉ារ៉ុក Achraf Hakimi ។
ក្រុមរបស់លោក Antonio Conte បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ខណៈ Roma ឈរនៅចំណាត់ថ្នាក់លេខ ៥ ។