ខ្សែការពារ Real Madrid មួយរូប​ផ្លាស់ទៅ​លេងឲ្យ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង

5045

ក្លឹប Bayern Munich បានចុះហត្ថលេខាលើខ្សែការពារ Alvaro Odriozola ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid សម្រាប់រដូវកាលដែលនៅសល់។​

ខ្សែការពារស្លាបវ័យ ២៤ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ៥ ប្រកួតប៉ុណ្ណោះ​សម្រាប់ Real នៅរដូវកាលនេះ ក្រោយផ្លាស់មកកាន់ទឹកដី Bernabeu ពី Real Sociedad ក្នុងឆ្នាំ ២០១៨។

សម្រាប់​ក្រុមជម្រើសជាតិអេស្ប៉ាញ Odriozola បានបង្ហាញខ្លួន ៤ ប្រកួត និងស៊ុតបញ្ចូលទីបាន ១ គ្រាប់ផងដែរ។

ប្រធានក្លឹប Bayern Munich លោក Karl-Heinz Rummenigge បានមានប្រសាសន៍ថា“ បន្ទាប់ពីការពិភាក្សាផ្ទៃក្នុង យើងបានយល់ព្រមធ្វើតាមការចង់បានរបស់គ្រូបង្វឹក Hansi Flick ក្នុងការពង្រឹងការការពារហើយបានសំរេចចិត្តទៅលើ Alvaro Odriozola” ។