ខ្សែការពារ Sapporo បង្ហោះសារសុំទោស ក្រោយប៉េណាល់ទីអត់ចូល ឲ្យក្រុមធ្លាក់ចេញពី League Cup

119

ខ្សែការពារក្លឹប Consadole Sapporo កីឡាករ Akito Fukumori បានបង្ហោះសារសុំទោសដល់អ្នកគាំទ្ររបស់ខ្លួននៅលើគណនី Twitter បន្ទាប់ពីស៊ុតបាល់ប៉េណាល់ទីមិនចូល បណ្តាលឲ្យក្រុមធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់ League Cup 2020 ។

Consadole Sapporo បានខកខានទៅវគ្គ ៤ ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុម Yokohama F.Marinos ដោយលទ្ធផលប៉េណាល់ទីកាត់សេចក្ដី ៤-៥ ក្រោយក្រុមទាំងពីរបញ្ចប់ទៅដោយស្មើ ១-១ ក្នុងម៉ោងផ្លូវការ។

បន្ទាប់ពីការប្រកួតចប់កីឡាករវ័យ ២៧ ឆ្នាំបានសរសេរថា“ ខ្ញុំសូមអភ័យទោសដែលមិនបាននាំក្រុមទៅវគ្គបន្ត។ ខ្ញុំនឹងមិនភ្លេចការសោកស្តាយនេះឡើយ” ។

សម្រាប់កម្មវិធី J.League ខ្ញុំនិងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជ័យជំនះដល់មនុស្សគ្រប់គ្នាដែលគាំទ្រខ្ញុំ ដូច្នេះខ្ញុំចង់អោយអ្នករាល់គ្នាបន្តគាំទ្រខ្ញុំ” ។

សម្រាប់កម្មវិធីប្រកួតក្របខ័ណ្ឌ J.League, Consadole Sapporo នឹងបើកទ្វារផ្ទះស្វាគមន៍ក្រុម Sanfrecce Hiroshima នៅថ្ងៃសៅរ៍ទី ៥ ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោង ១២ ថ្ងៃត្រង់។