ខ្សែការពារ U-23 ឥណ្ឌូនេស៊ីមួយរូបចូលរួមជាមួយក្រុមលីគទី ២ កូរ៉េខាងត្បូង

88

ខ្សែការពារក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ២៣ ឆ្នាំកីឡាករ Asnawi Mangkualam ត្រូវបានគេរាយការណ៍ថាកំពុងចូលរួមជាមួយក្រុម K.League 2, Ansan Greeners នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ KBS ។

ខ្សែការពារឆ្នើមវ័យ ១៩ ឆ្នាំរូបនេះ នឹងបំពេញចន្លោះកូតាកីឡាករអាស៊ាន ដែលគេរំពឹងថានឹងចុះកិច្ចសន្យា ១ ឆ្នាំជាមួយនឹងជម្រើសបន្ថែម ១ ឆ្នាំទៀត។

យោងតាមប្រភពពី KBS បានអះអាងថាក្រុម Ansan Greeners គឺមានការគាំទ្រពីសំណាក់គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ីលោក Shin Tae-yong មុននឹងឈានដល់នាំយកកីឡាកររូបនេះ។

បច្ចុប្បន្ន Asnawi Mangkualam កំពុងរង់ចាំការអនុញ្ញាតិឱ្យទទួលបានទិដ្ឋការមុនពេលហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ព្រមទាំងឆ្លងកាត់ដំណើរការចត្តាឡីស័ក មុនចូលរួមហ្វឹកហាត់ជាមួយ Ansan Greeners ។