ខ្សែបម្រើក្រុមជម្រើសជាតិចិនតៃបុិ Emilio Estevez Tsai បានបង្កើតប្រវត្តិសាស្ត្រថ្មី ដែលជាកីឡាករដំបូងគេរបស់ប្រទេសខ្លួនលេងនៅលីគកំពូលហូឡង់ Eredivisie។
កីឡាករវ័យ ២១ ឆ្នាំរូបនេះ មានឪពុកជាជនជាតិអេស្ប៉ាញបានផ្ទេរពីក្លឹប York9 FC របស់កាណាដាមកកាន់ក្រុម ADO Den Haag កាលពីរដូវកាលមុន។ វាមិនមែនជាក្លឹបដំបូងរបស់ Emilio ទេនៅអឺរ៉ុប ខណៈដែលរូបគេធ្លាប់ធ្វើតេស្តជាមួយក្លឹបអេស្ប៉ាញ Levante UD និង QPR របស់អង់គ្លេសផងដែរ។
សម្រាប់ក្រុមជម្រើសជាតិចិនតៃបុិ Emilio Estevez Tsai ធ្លាប់បានបង្ហាញខ្លួន ៣ ប្រកួតចាប់តាំងពីឆ្នាំ ២០១៩ មក។