ខ្សែបម្រើឆ្នើមកូរ៉េខាងត្បូងមួយរូប ផ្លាស់ទៅចូលរួមជាមួយក្លឹបរុស្ស៊ី Rubin Kazan

163

ខ្សែបម្រើវ័យ ២៣ ឆ្នាំរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង Hwang In-Beom បានចុះហត្ថលេខាផ្លាស់ទៅចូលរួមជាមួយក្លឹបរុស្ស៊ី Rubin Kazan ពីក្លឹប Vancouver Whitecaps របស់លីគកំពូលអាមេរិក MLS។

Hwang បានចូលរួមជាមួយក្លឹប Vancouver នៅខែមករាឆ្នាំ ២០១៩ ក្រោយបង្ហាញខ្លួនឲ្យក្លឹបមួយនេះបាន ៣១ ប្រកួត រូបគេក៏សម្រេចចិត្តលើកុងត្រា ៣ ឆ្នាំផ្លាស់មកកាន់ទឹកដីអឺរ៉ុបជាលើកដំបូង ជាមួយតម្លៃខ្លួនដែលត្រូវបានគេរាយការណ៍ថា ២,៥ លានផោន។

Korea Football News on Twitter: "BREAKING | Vancouver Whitecaps ...

Rubin Kazan ទើបតែចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មី លីគកំពូលរុស្ស៊ីឆ្នាំ ២០២០-២១ ហើយបច្ចុប្បន្នលេងបាន ២ ប្រកួត ស្មើ ១ និងចាញ់ ១ ប្រកួតស្ថិតនៅលេខ ១១​ ក្នុងតារាងដែលមាន ១៦ ក្រុម។