ខ្សែបម្រើឆ្នើមសឹង្ហបុរីមួយរូប សង្ងំចុះហត្ថលេខាជាមួយក្លឹបលីគទី ២ អង់គ្លេស

70

ខ្សែបម្រើសញ្ជាតិសឹង្ហបុរី Hariss Harun របស់ក្លឹបម៉ាឡេស៊ី Johor Darul Ta’zim បានបង្ហើបថារូបគេបានចុះកុងត្រាជាមួយក្លឹបមួយដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស ។

Sukar Jumpa TFC, Padang Kurang Elok - Harris Harun | TERENGGANU 11

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់កីឡាករវ័យ ២៩ ឆ្នាំបានបង្ហោះរូបភាពដែលកំពុងចុះហត្ថលេខាអមដោយចំណងជើងថា ” ខ្ញុំទើបតែបានចុះហត្ថលេខា! Coventry ខ្ញុំកំពុងនៅទីនេះ “។

Image may contain: 1 person, sitting

Coventry City FC ជាក្លឹបដែលកំពុងលេងក្នុងក្របខ័ណ្ឌលីគលំដាប់ទី ២ EFL Championship របស់អង់គ្លេសរដូវកាលនេះ ហើយបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី ១៨ ក្នុងតារាង ។

Football: Lions midfielder Hariss Harun cuts short loan stint in Spain,  returns to join Home United, Football News & Top Stories - The Straits Times

ទោះយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ថា Hariss Harun បានទទួលការអនុញ្ញាតិដើម្បីក្លាយជាកីឡាកររបស់ Coventry City នៅឡើយឫយ៉ាងណាទេ ។

ប្រសិនបើការចុះហត្ថលេខានេះជាការពិតមែននោះ រូបគេនឹងក្លាយជាកីឡាករសញ្ជាតិសឹង្ហបុរីដំបូងគេដែលលេងនៅលីគទី ២ របស់អង់គ្លេស ។