ខ្សែបម្រើលេខ ៧ វៀតណាម ថានិងផ្តួលថៃនៅជើងទី ២ ជម្រុះ World Cup ជាពិសេសពេលមាន Messi J កំពុងលេង

904

សមាជិកក្រុមជម្រើសជាតិវៀតណាម កីឡាករ Ngô Hoàng Thịnh បាននិយាយថា វៀតណាមត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តួលថៃ ក្នុងវគ្គជម្រុះ World Cup ២០២២ ជើងទី ២ ដែលមានខ្សែបម្រើមាឌល្អិតថៃ Chanathip Songkrasin ជា Key Player។

ĐT Việt Nam: Hôm nay Hoàng Thịnh hội quân - Bongdaplus.vn

វៀតណាមមានការប្រកួតសំខាន់ចំនួន ២ គឺត្រូវប្រឈមមុខជាមួយអារ៉ាប់រួម នាថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០២០ និងថៃ ថ្ងៃទី ១៩ វិច្ឆិកា ២០២០ ជាពិសេសក្រុមរហស្សនាមផ្កាយមាសផ្តោតលើការជួបក្រុមជម្រើសជាតិថៃជាង ដែលជាគូរប្រយុទ្ធស៊ីសាច់ហុតឈាមរួមតំបន់។

Thailand Takes First Steps In World Cup Qualifiers - Soccer Thailand

បណ្តាញសារព័ត៌មានវៀតណាម បានផ្សាយថាខ្សែបម្រើវ័យ ២៧ ឆ្នាំ Ngô Hoàng Thịnh របស់ក្លឹប Ho Chi Minh City បានប្រកាសយ៉ាងច្បាស់ថា រូបគេចង់ផ្តួលក្រុមជម្រើសជាតិថៃនៅលើវាលស្មៅក្នុងទឹកដីរបស់ខ្លួន ដោយខ្សែបម្រើពាក់អាវលេខ ៧ និយាយថា“ មិនថាកម្រិតក្លឹប ឬការប្រកួតអន្តរជាតិទេ ការប្រយុទ្ធជាមួយក្រុមជម្រើសជាតិថៃតែងតែមានការចាប់អារម្មណ៍ រួមជាមួយការប៉ះទង្គិចគ្នាខ្លាំងក្លា។ នៅពេលខ្ញុំត្រូវបានកោះហៅចូលក្រុមជម្រើសជាតិវៀតណាម រាល់ពេលប៉ះថៃខ្ញុំចង់តែផ្តួលពួកគេរាល់ពេលមាន Chanathip Songkrasin កំពុងលេង“។