ខ្សែបម្រើឥណ្ឌូណេស៊ី ត្រូវបានក្លឹបលីគកំពូលប៉ូឡូញ Lechia Gdańsk បញ្ចូលក្នុងបញ្ជីឈុតធំ សម្រាប់រដូវកាល ២០២០/២១

66

អតីតប្រធានក្រុមជម្រើសជាតិឥណ្ឌូណេស៊ី U-19 កីឡាករ Egy Maulana Vikri ត្រូវបានក្រុមលីគកំពូលប៉ូឡូញ Lechia Gdańsk បញ្ចូលក្នុងបញ្ជីក្រុមធំដើម្បីប្រកួតប្រជែងក្នុងរដូវកាល ២០២០/២១ ដែលទើបនិងចាប់ផ្តើម។

អ៉ីម៉ាលូឡាវីគីរី

ក្រុម Lechia Gdańsk បានឈ្នះប្រកួតដំបូង ១-០ លើក្រុមម្ចាស់ផ្ទះ Warta Poznan កាលពីថ្ងៃទី ២៣ ខែសីហា ខណៈដែល Egy Maulana Vikri នៅមានទាន់មានឪកាសបង្ហាញសមត្ថភាពនៅឡើយទេ។

ខ្សែបម្រើស្លាបវ័យ ២០ ឆ្នាំរូបនេះ បានចុះកុងត្រារយៈពេល ៣ រដូវកាលជាមួយក្លឹបខាងលើ កាលពីខែមីនាឆ្នាំ ២០១៨។

Terpopuler 30 Foto Keren Egy Maulana Vikri- Pemain Asal Indonesia Egy  Maulana Vikri Menjadi Pemain - Download Keren Egy… di 2020 | Sepak bola,  Pemain sepak bola, Olahraga

អ្វីដែលពិសេសនោះ មុនមកកាន់ក្លឹបប៉ូឡូញមួយនេះ Vikri ត្រូវបានក្លឹបអឺរ៉ុបមួយចំនួនផ្តល់ឪកាសក្នុងការធ្វើតេសត្តសមត្ថភាពរួមមាន Benfica, Sporting CP, Getafe CF, Espanyol, Saint-ientienne, Ajax និងក្លឹបអ៊ីតាលីមួយចំនួន ប៉ុន្តែគាត់សម្រេចចិត្តជ្រើសរើសយក Lechia Gdańsk ដោយមិនចាំបាច់ធ្វើតេស្តអ្វីឡើយ។