ខ្សែបម្រើ​ប្រយុទ្ធ Kashima Antlers មួយរូប ផ្លាស់ទៅ​លេងឲ្យ​ក្រុមលីគលំដាប់ទី ២ ចិន

288

ខ្សែបម្រើប្រយុទ្ធ Serginho បានចាកចេញពីក្លឹបលីគកំពូលជប៉ុន Kashima Antlers ដើម្បីចូលរួម​ជាមួយក្លឹបលីគលំដាប់ទី ២ របស់ចិន Changchun Yatai ។

កីឡាករប្រេស៊ីលវ័យ ២៤ ឆ្នាំរូបនេះបានចូលរួមជាមួយ Kashima នៅពាក់កណ្តាលរដូវកាល ២០១៨ ហើយបានជួយក្រុមលើកពាន AFC Champions League ក្នុងរដូវកាល​នោះផង ក្រោយយកឈ្នះក្លឹបអ៊ីរ៉ង់ Persepolis នៅវគ្គផ្តាច់ព្រ័ត្រ។

Serginho រកបាន ១៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ ប្រកួតនៅ J1.League ខណៈនៅពានរង្វាន់ ACL រូបគេ​រកបាន ១១ គ្រាប់ក្នុង ១៧ ប្រកួតសម្រាប់​ Kashima Antlers។