ខ្សែបម្រើ Gundogan របស់ Man City ឆ្លងកូវីត-១៩ ហើយ

71

ខ្សែបម្រើ Ilkay Gundogan របស់ក្រុម Manchester City បានធ្វើតេស្ត៍រកឃើញ Covid-19 ។

បច្ចុប្បន្នកីឡាករវ័យ ២៩ ឆ្នាំរូបនេះកំពុងនៅឯកោរយៈពេល ១០ ថ្ងៃ នេះបើតាមការបញ្ជាក់ពីក្លឹប។

Gundogan និងខកខានការប្រកួតបើកឆាក Premier League ទល់ក្រុមចចកខ្មៅ Wolves នៅយប់នេះ ។

Manchester City គិតមកទល់ពេលនេះមាន ៣ នាក់ហើយបានឆ្លងវីរុសខាងលើ រួមមានខ្សែបម្រើ Riyad Mahrez និងខ្សែការពារ Aymeric Laporte ប៉ុន្តែពេលនេះពួកគេបានជាសះស្បើយ និងអាចត្រឡប់មកហ្វឹកហាត់វិញ ។