ខ្សែបម្រើ Wesley Sneijder ប្រកាសចូលនិវត្តន៍ពីបាល់ទាត់

279

ខ្សែបម្រើ​សញ្ជាតិ​ហូឡង់ Wesley Sneijder បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីថ្ងៃច័ន្ទបន្ទាប់ពីចំណាយពេល ១៧ ឆ្នាំលើអាជីពមួយនេះ។

កីឡាករវ័យ ៣៥ ឆ្នាំដែលលេង ១៣៤ ប្រកួតឲ្យជម្រើសជាតិបានប្រកាសនៅលើឆានែល Youtube របស់ក្លឹបកំណើត FC Utrecht ក្រោយពីរួមចំនែកទិញភាគហ៊ុនជាមួយក្លិបនេះថា៖ “ឥឡូវនេះខ្ញុំបានចូលនិវត្តន៍ពីបាល់ទាត់ហើយខ្ញុំចង់បានកន្លែងល្អមួយដើម្បីចែករំលែកបទពិសោធរបស់ខ្ញុំ” ។

Sneijder ធ្លាប់ជួយហូឡង់បានជើងឯករង FIFA World Cup 2010 ឈ្នះពាន Champions League, La Liga និង Serie A ផងដែរ។ រូបគេ​ធ្លាប់ជាអតីតកីឡាករ Real Madrid, Inter Milan និង Galatasaray បន្ទាប់ពីចេញពីថ្នាលយុវជន Ajax ក្នុងឆ្នាំ ២០០២។

ប្រភព៖ Supersport