ខ្សែប្រយុទ្ធកំពុងឡើងជើងនៅ RB Leipzig បង្ហាញចេតនាចង់ផ្លាស់មក Premier League

602

ខ្សែប្រយុទ្ធ Patrik Schick បាននិយាយថាការចូលរួមជាមួយ RB Leipzig គឺជាជម្រើសដ៏ត្រឹមត្រូវ ប៉ុន្តែរូបគេបានសារភាពថា មានចេតនាចង់ផ្លាស់ទៅអង់គ្លេស។

Image result for Patrik Schick

កីឡាករសញ្ជាតិឆេកវ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបធំៗនៅ Premier League ទោះបីសុពលភាពខ្ចីជើងរបស់ RB Leipzig ពី AS Roma ជិតផុតយ៉ាងណាក្តី ក៏មានការអះអាងថា Leipzig នឹងទិញយកជាអចិន្ត្រៃយ៍ក្នុងតម្លៃខ្លួន ២៩ លានផោន។

Image result for Patrik Schick

ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ Julian Nagelsmann, Schick រកបាន ៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៥ ប្រកួតសម្រាប់ក្រុមអាឡឺម៉ង់នៅរដូវកាលនេះ។