ខ្សែប្រយុទ្ធចូលសញ្ជាតិម៉ាឡេស៊ី Mohamadou Sumareh ចែកផ្លូវគ្នាជាមួយក្លឹប Police Tero ហើយ

107

ក្លឹប Police Tero បានសម្រេចចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ Mohamadou Sumareh ហើយ នេះបើតាមការឲ្យដឹងពីសារព័ត៌មានថៃ។

កីឡាករចូលសញ្ជាតិម៉ាឡេស៊ីវ័យ ២៦ឆ្នាំរូបនេះ បង្ហាញខ្លួនបានត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះ និងមិនអាចរកគ្រាប់បាល់បានសូម្បីមួយគ្រាប់ ចាប់តាំងពីផ្លាស់ពីក្លឹប Pahang FA កាលពីខែកញ្ញា ។

តាមការមើលឃើញ វាអាចជាបញ្ហារបួសរបស់រូបគេផងដែរ ដែលជាដើមហេតុធ្វើឲ្យក្លឹបថៃមួយនេះ មិនបន្តកុងត្រាថ្មីសម្រាប់ Thai League ជើងទី ២ នេះ ។

Mohamadou Sumareh ត្រូវបានគេដឹងថា ទំនងជាផ្លាស់ទៅលេងនៅលីគម៉ាឡេស៊ីវិញ ស្របពេលដែលថ្មីៗនេះ ក្លឹប Johor Darul Ta’zim F.C កំពុងពិចារណាចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ីរូបនេះ។