ខ្សែប្រយុទ្ធចូលសញ្ជាតិម៉ាឡេស៊ីមួយរូប ផ្លាស់មកចូលរួមជាមួយក្រុមលីគកំពូលថៃ Police Tero

103

ខ្សែប្រយុទ្ធស្លាបចូលសញ្ជាតិម៉ាឡេស៊ី Mohamadou Sumareh កំពុងនៅក្នុងទីក្រុងបាងកក ត្រៀមចុះហត្ថលេខាផ្លាស់មកកាន់ក្រុមលីគកំពូលថៃ Police Tero ក្នុងពេលឆាប់ៗនេះ។

ASEANFootball: Perpindahan Mohamadou Sumareh Ke JDT Bakal Jadi Kenyataan  Hujung Tahun Ini.

កីឡាករដើមកំណើតសាធារណរដ្ឋហ្គាំប៊ីរូបនេះ មិនបានចូលរួមហ្វឹកហាត់ជាមួយក្លឹប Pahang FA ទេ។ ហើយថែមទាំងមិនបានចូលលេងក្នុងប្រកួតដែល Pahang ចាញ់ Johor Darul Tazim ២-៣ ក្នុងប្រកួតទី ៥ លីគកំពូលម៉ាឡេស៊ីផងដែរ។

យោងតាមសារព័ត៌មាន Straits Times របស់ម៉ាឡេស៊ីបានឲ្យដឹងថា Mohamadou Sumareh បច្ចុប្បន្នកំពុងនៅក្នុងប្រទេសថៃ។ ហើយត្រូវបានគេសន្និដ្ឋានថាកំពុងចចារលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបលីគកំពូលថៃ Police Tero ។

Sumareh still a doubt, but team must start well against Vietnam' - Tan  Cheng Hoe

Mohamadou Sumareh វ័យ ២៥ ឆ្នាំ រូបគេបានធ្វើការផ្ទេរទៅសញ្ជាតិម៉ាឡេស៊ីក្នុងឆ្នាំ ២០១៨ ហើយបានដើរតួនាទីជួយក្រុមជម្រើសជាតិម៉ាឡេស៊ី ទទួលបាន​ជើងឯករងពានរង្វាន់ AFF Suzuki Cup 2018 ។