ខ្សែប្រយុទ្ធឆ្នើមម៉ាឡេស៊ី Mat Yo ទំនងអស់ចិត្តពី BG Pathum ហើយផ្លាស់ទៅចូលរួមជាមួយក្លឹបមួយនេះ

339

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិម៉ាឡេស៊ី Norshahrul Idlan ហៅក្រៅ Mat Yo ទំនងជាសម្រេចចិត្តវិលត្រឡប់មកប្រកបអាជីពនៅប្រទេសម៉ាឡេស៊ីរដូវកាល ២០២១ វិញបន្ទាប់ពីទទួលបានសំណើរពីក្រុម Sarawak United របស់ក្របខ័ណ្ឌលីគទី ២ ។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានផ្លាស់មកក្លឹបលីគកំពូលថៃ BG Pathum United ពីក្លឹប Pahang FA កាលពីដើមឆ្នាំ ២០២០ ហើយបង្ហាញខ្លួនក្នុងប្រកួតផ្លូវការបានតែ ៥ លើកប៉ុណ្ណោះ ។

យោងតាមភ្នាក់ងារលោក Wan Mohd Anwari បានឲ្យដឹងថា Mat Yo កំពុងទទួលបានសំណើរផ្តល់ជូនពី Sarawak United ប្រសិនបើមានការយល់ព្រម រូបគេអាចនឹងចាកចេញត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញនៅចុងខែធ្នូនេះ ។

ទោះយ៉ាងណា កត្តាជាច្រើនដូចជាគ្រួសារជាដើម អាចនឹងធ្វើឲ្យខ្សែប្រយុទ្ធដែលជួយម៉ាឡេស៊ីឈ្នះជើងឯក AFF Suzuki Cup ២០១០ រូបនេះសម្រេចផ្លាស់ពី BG Pathum United ដើម្បីវិលមកប្រកបអាជីពនៅស្រុកកំណើតវិញ ។