ខ្សែប្រយុទ្ធជប៉ុនម្នាក់ ទៅរួមក្រុមជាមួយ Messi វៀតណាម នៅប៊ែលហ្សុិក

309

ខ្សែប្រយុទ្ធជប៉ុន Yuma Suzuki របស់ក្រុម Kashima Antlers បានផ្ទេរទៅចូលរួមជាមួយក្រុម Sint-Truidense VV របស់លីគកំពូលបែ៊លហ្ស៊ិក។

Related image

កីឡាករវ័យ ២៣ ឆ្នាំរូបនេះ លេចធ្លោខ្លាំងនៅក្របខ័ណ្ឌ AFC Champions League 2018 កាលពីរដូវកាលមុន ខណៈដែលក្រុម Kashima Antlers បានក្លាយជាម្ចាស់ជើងឯកអាស៊ីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។

ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះនិងផ្ទេរមកកាន់ទ្វីបអឺរ៉ុប ដែលជាកន្លែងដែលរូបគេត្រូវជួបជាមួយខ្សែប្រយុទ្ធ Nguyen Cong Phuong ដែលក្រុម Sint-Truidense VV ខ្ចីជើងពីក្រុម Hoang Anh Gia Lai FC ថ្មីៗ។

Image result for Công Phượng

ក្លឹប Kashima Antlers បានប្រកាសកាលពីថ្ងៃចន្ទថាកិច្ចព្រមព្រៀងជាមូលដ្ឋានមួយត្រូវបានធ្វើឡើងរវាងក្លឹប សម្រាប់ផ្ទេរយក Yuma Suzuki ទៅកាន់ Sint-Truidense VV ដែលលេងក្នុងក្របខណ្ឌលីគកំពូលប៊ែលហ្សុិក។

Image result for Yuma Suzuki Sint-Truidense VV

គួររំលឹកថា Suzuki ជាកីឡាករម្នាក់ដែលស្ថិនក្នុងចំណោមកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតនៅ J-League 1 ជាមួយនឹងតម្លៃ ២,២ លានអឺរ៉ូ ដែលតួរលេខស្មើរជាមួយខ្សែបម្រើប្រយុទ្ធថៃ Chanathip Songkrasin។

ប្រភព៖ Fox Sport Asia