ខ្សែប្រយុទ្ធជប៉ុន Yoshinori Muto ផ្លាស់ពី Newcastle ទៅ Eibar

65

ខ្សែប្រយុទ្ធជប៉ុន Yoshinori Muto បានផ្លាស់ទៅចូលរួមជាមួយក្រុម Eibar ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Newcastle United ។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះ នឹងចូលរួមជាមួយមិត្តរួមជាតិជប៉ុនម្នាក់ទៀតគឺខ្សែបម្រើ Takashi Inui ។

Muto បង្ហាញខ្លួនបានចំនួន ២៥ ប្រកួតនិងស៊ុតបញ្ចូលទីបាន ១ គ្រាប់ប៉ុណ្ណោះឲ្យ Newcastle រដូវកាលមុន បន្ទាប់ពីចូលរួមពីក្លឹបអាឡឺម៉ង់ Mainz ក្នុងតម្លៃ ៩.៥ លានផោន ។