ខ្សែប្រយុទ្ធជប៉ុន Yoshinori Muto រកបានគ្រាប់បាល់ដំបូងរបស់ខ្លួននៅ Eibar

106

ខ្សែប្រយុទ្ធជប៉ុន Yoshinori Muto រកបានគ្រាប់បាល់ដំបូងរបស់ខ្លួននៅ Eibar ដោយជួយក្រុមយកឈ្នះម្ចាស់ផ្ទះ Real Betis ២-០ ក្នុងប្រកួត La Liga ។

Muto បានចូលរួមជាមួយក្រុមអេស្ប៉ាញមួយនេះ ក្នុងលក្ខខ័ណ្ឌខ្ចីជើង ១ រដូវកាលពីក្លឹបអង់គ្លេស Newcastle កាលពីខែកញ្ញា ។

១ គ្រាប់យប់មិញនេះ រូបគេរកបាននៅនាទី ៤៩’ មុនកីឡាករ Esteban Burgos បន្ថែម ១ គ្រាប់ទៀតនៅ ៥ នាទីបន្ទាប់។

Muto ត្រូវបានប្តូរចេញនៅនាទី ៧៨’ ខណៈមិត្តរួមក្រុមជប៉ុន Takashi Inui លេងបាន ៩០’ នាទីពេញ ។

Newcastle United - Muto loaned to Eibar

បច្ចុប្បន្ន Muto រកបានគ្រាប់បាល់នៅ La Liga, Bundesliga និង Premier League បន្ថែមពីលើការរកបាននៅក្របខ័ណ្ឌ J-League ជាមួយក្រុម FC Tokyo មុនពេលចាកចេញទៅអឺរ៉ុប។