ខ្សែប្រយុទ្ធប្រេស៊ីលប្រាក់ឈ្នួល ១២ មុឺនដុល្លា/ខែ អាចត្រលប់មកលេងនៅលីគកំពូលថៃវិញ

3029

យោងតាមគេហទំព័រ Ball Thai បានចុះផ្សាយថាអតីតខ្សែប្រយុទ្ធរបស់ក្រុម Buriram United, Diego Luis Santo ប្រហែលជាអាចត្រលប់មកលេងនៅលីគកំពូលថៃសារជាថ្មី ប្រសិនបើក្រុមម៉ាឡេស៊ី Johor DT មិនបន្តកុងត្រាថ្មីដល់រូបគេ។

Diogo delighted to have put on a show for his idol | Goal.com

ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំខាងលើនៅសល់កុងត្រាតែ ១ ខែទៀតប៉ុណ្ណោះ ហើយអាចនិងផ្ទេរចេញដោយគ្មានតម្លៃខ្លួនប្រសិនបើ Johor DT មិនបន្តកិច្ចសន្យាថ្មី។

ថ្លែងក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗ Diego ធ្លាប់បាននិយាយថាលោកនៅតែចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅលេងនៅលីគកំពូលថៃវិញ។ ប្រសិនបើមានសំណើរលោកនិងត្រៀមខ្លួនដើម្បីពិចារណា។

ដោយឡែក ចំពោះក្លឹបដែលនិងមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធប្រេស៊ីលរូបនេះអាចនឹងរួញរា ខណៈដែលប្រាក់ឈ្នួលរបស់គេក៏មានតម្លៃខ្ពស់ផងដែរ ប្រមាណជា ៤ លានបាត (១២មុឺនដុល្លា) ក្នុង ១ ខែ។