ខ្សែប្រយុទ្ធក្លឹប Paris Saint-Germain និងជម្រើសជាតិបារាំង Kylian Mbappe បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ។
រូបគេនិងខកខានជួយបារាំងក្នុងប្រកួត Nations League ទល់ជាមួយក្រូអាតនៅយប់នេះ ទំនងជាជំនួសដោយកីឡាករ Wissam Ben Yedder និង Anthony Martial ។
Mbappe រកបាន ១ គ្រាប់ជ័យជម្នះឲ្យបារាំងយកឈ្នះស៊ុយអែត ១-០ ក្នុងប្រកួតទី ១ Nations League ។
សេចក្តីថ្លែងការណ៍ពីសហព័ន្ធបារាំងបានបញ្ជាក់ថា“ Kylian Mbappe នឹងមិនចូលរួមក្នុងប្រកួតបារាំងទល់នឹងក្រូអាតនៅល្ងាចថ្ងៃអង្គារ ក្នុងកីឡដ្ឋាន Stade de France ទេ” ។
លទ្ធផលនៃការធ្វើតេស្ត Covid-19 របស់គាត់ធ្វើឡើងដោយ UEFA កាលពីព្រឹកថ្ងៃច័ន្ទត្រូវបានគេរកឃើញថាមានភាពវិជ្ជមាន។