បន្ទាប់ពីបានសម្រេចចិត្តចែកផ្លូវជាមួយក្លឹបថៃ Buriram United ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី Marko Scepovic បានវិលទៅកាន់ទ្វីបអឺរ៉ុបវិញសារជាថ្មី ដោយចូលរួមជាមួយក្រុមលីគកំពូលរបស់ប្រទេស Cyprus, AC Omonia ។
គួរដឹងដែរថា Buriram United បានចុះហត្ថលេខាយកកីឡាករវ័យ ២៩ ឆ្នាំរូបនេះពីក្លឹប Çaykur Rizespor របស់ក្របខ័ណ្ឌលីគកំពូលទួរគី ។ រូបគេបង្ហាញខ្លួន ១១ ប្រកួតនិងរកបាន ៦ គ្រាប់សម្រាប់ការចំណាយពេលត្រឹមតែ ២ ខែប៉ុណ្ណោះជាមួយក្រុមថៃ ។
Marko Scepovic ត្រូវបានគេរាយការណ៍ថាមានក្រុមមកពីក្របខ័ណ្ឌ K-League របស់កូរ៉េខាងត្បូងចាប់អារម្មណ៏ ថែមទាំងផ្តល់ប្រាក់ឈ្នួលច្រើនជាង ២ ដងនៅ Buriram United យ៉ាងណាក្តី ក៏គាត់បានបដិសេធ ហើយសំរេចចិត្តត្រលប់ទៅអឺរ៉ុបវិញ។
ក្លឹប AC Omonia ជាម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលរបស់ប្រទេស Cyprus រដូវកាល ២០១៩/២០ ។