ខ្សែប្រយុទ្ធ​ជប៉ុន​ក្លឹប Barcelona B ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

88

ខ្សែប្រយុទ្ធ​​ជប៉ុន Hiroki Abe របស់ក្លឹប Barcelona B បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នេះបើតាមការឲ្យដឹងពីគេហទំព័រផ្លូវការរបស់ក្លឹប។

បច្ចុប្បន្ន​កីឡាករ​វ័យ ២១ ឆ្នាំរូបនេះមានសុខភាពល្អ ហើយកំពុងនៅដាច់ដោយឡែកពីផ្ទះរបស់គាត់នៅទីក្រុង Sant Joan Despí។

កីឡាករក្នុងក្រុមឯទៀត នឹងត្រូវស្ថិតក្រោមការដានយ៉ាងតឹងរ៉ឹងបំផុត ហេតុដូច្នេះនឹងមិនមានការប្រមូលផ្តុំហ្វឹកហាត់រហូតដល់ថ្ងៃច័ន្ទទី ៣១ ខែសីហា​នេះ។