ខ្សែប្រយុទ្ធ​ថៃ Dangda ត្រៀមវិលទៅប្រកបអាជីព​នៅជប៉ុនជាលើកទី ២

1135

ខ្សែប្រយុទ្ធចាស់វស្សាថៃ Teerasil Dangda ជិតវិលត្រឡប់ទៅប្រកបអាជីពនៅក្របខ័ណ្ឌលីគកំពូលជប៉ុនវិញហើយ ប្រសិនបើកិច្ចព្រមព្រៀងជាមួយក្លឹប Shimizu S-Pulse ត្រូវបានបញ្ចប់។

យោងតាមសារព័ត៌មាន Bangkok Post បានអោយដឹងថាក្លឹប Shimizu S-Pulse កំពុងចរចារជាផ្លូវការជាមួយក្លឹបលីគកំពូលថៃ Muangthong United នៅឡើយតែព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះ ធ្លាប់បានចំណាយពេលមួយរដូវនៅក្របខ័ណ្ឌ J1.League ជាមួយក្រុម Sanfrecce Hiroshima ក្នុងឆ្នាំ ២០១៨ ដោយរកបាន ៦ គ្រាប់ក្នុង ២៤ ប្រកួត។

បន្ទាប់មកបានវិលត្រឡប់មកកាន់ក្លឹប Muangthong United វិញនៅឆ្នាំ ២០១៩ តែជួបបញ្ហារបួសញឹកញាប់ជាហេតុពុំសូវបានបង្ហាញខ្លួនទាំងនៅក្លឹប និងក្រុមជម្រើសជាតិថៃ។