ខ្សែប្រយុទ្ធ​មីយ៉ាន់ម៉ា Aung Thu ត្រលប់ទៅ​ក្លឹបដើម Yadanarbon វិញ

160

ខ្សែប្រយុទ្ធមីយ៉ាន់ម៉ា Aung Thu បានវិលត្រឡប់ទៅកាន់ក្លឹបដើម Yadanarbon FC វិញហើយ បន្ទាប់ពីបញ្ចប់ការខ្ចីជើងជាមួយក្លឹបយក្ស Muangthong United របស់លីគកំពូលថៃ។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានចំណាយពេល ២ រដូវកាលក្នុងការខ្ចីជើងជាមួយក្លឹប Police Tero FC ក្នុងឆ្នាំ ២០១៨ និងជាមួយ Muangthong ក្នុងឆ្នាំ ២០១៩។ ក្នុងនោះដែរ រូបគេរកបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ៣១ ប្រកួត។

ក្រុម Yadanarbon បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងលីគជាតិមីយ៉ាន់ម៉ាអំឡុងរដូវកាលឆ្នាំ ២០១៩ តាមពីក្រោយក្រុមម្ចាស់ជើងឯក Shan United, ក្រុមជើងឯករង Ayeyawady United និងក្រុមលេខ ៣ Yangon United។