ខ្សែប្រយុទ្ធ Lille ម្នាក់ថា ទាល់តែក្លឹបលក់ Harry Kane ចេញទើបគេអាចផ្លាស់ទៅ Spurs

226

ខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Lille ថារូបគេនឹងមិនផ្លាស់ទៅកាន់ក្លឹប Tottenham ជាដាច់ខាតលុះត្រាតែពួកគេលក់ Harry Kane ជាមុនសិន។

Related image

កីឡាករសញ្ជាតិនីហ្សេរីយ៉ាវ័យ ២១ ឆ្នាំរូបនេះត្រូវបានលោក Jose Mourinho ទន្ទឹងចង់បានក្រោយស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ក្នុងរដូវកាលដំបូងនៅក្របខ័ណ្ឌបារាំង Ligue 1។

Spurs deny Kane move to Man Utd - Dublin's FM104

ភ្នាក់ងាររបស់ Victor បានប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Cable ថា“ យើងបានប្រាប់ទៅលោក Jose Mourinho រួចហើយថា ប្រសិនបើគាត់ចង់បាន Victor តើ Harry Kane នឹងចាកចេញឫទេ? ហើយប្រសិនបើ Kane នៅតែបន្តលេងឲ្យ Tottenham តើ Victor នឹងអាចបានលេងដែរឬទេ? ដោយសារតែគាត់មិនចង់អង្គុយកៅអីបម្រុង”។