គ្រូជប៉ុន Masatada Ishii រំពឹងនាំ Samut Prakan លេងនៅ AFC Champions League ឆ្នាំក្រោយ

288

លោក Masatada Ishii គ្រូបង្វឹកក្រុម Samut Prakan City រំពឹងថានឹងជួយក្រុមទទួលបានតំណែងកំពូលទាំង ៤ របស់លីគកំពូលថៃ ដើម្បីមានឪកាសទៅលេងនៅ AFC Champions League រដូវកាលក្រោយ។

Ishii Wangpaiput Samutprakarn រឹបអូសយកសំបុត្រ ACL 

ថ្លែងបែបនេះ ក្រោយពេលមានការប្រកាសថ្មីៗពី AFC ដែលដំឡើងចំនួនក្រុមរហូតទៅដល់ ៤០ ក្នុងការប្រកួតប្រជែងពានរង្វាន់ AFC Champions League ២០២១។ ក្នុងនោះបានផ្តល់កៅអីដល់ថៃ ៤ ក្រុមមាន ២ ក្រុមឡើងទៅចាប់ពូល និង ២ ក្រុមទៀតលេង Play Off។

គ្រូបង្វឹកវ័យ ៥៣ ឆ្នាំបានមានប្រសាសន៍ថា៖ “មិនងាយស្រួលទេសម្រាប់ពួកយើង ប៉ុន្តែនឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ចប់កំពូលទាំង ៤ ខ្ញុំសង្ឃឹមថាយើងនឹងទទួលជោគជ័យ ដូច្នេះចង់ស្នើឱ្យអ្នកគាំទ្រជួយលើកទឹកចិត្តពួកយើងផងដែ”។

គួរបញ្ជាក់ផងដែរថា Samut Prakan បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី ១៤ ក្នុងតារាង Thai League 1 រដូវកាល ២០២០ ដោយ ៤ ស្មើ ១ ចាញ់ ៣ មាន ១ ពិន្ទុ។