គ្រូជប៉ុន Nishino ចង្អុលជម្រើសជាតិ ៥ នៅអាស៊ី ដែលចង់ណាត់ថៃទាត់មិត្តភាព

4597

ក្រុមជម្រើសជាតិថៃក្រោមការដឹកនាំរបស់គ្រូបង្វឹកជប៉ុន Akira Nishino មានកម្មវិធីប្រកួតធំៗចំនួន ២ រួមមានវគ្គជម្រុះ World Cup ឆ្នាំ ២០២២ និង AFF Suzuki Cup ២០២០។

We are in a group that is not too tough: Thailand coach Akira Nishino

ថ្មីៗនេះគេរាយការណ៍ថាមានក្រុមធំៗ ចំនួន ៥ នៅអាស៊ី បានទាក់ទងក្រុមជម្រើសជាតិថៃដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិ អំឡុងពេល FIFA Day នៅថ្ងៃទី ១ ខែតុលា ដោយក្រុមទាំងនោះមាន ជប៉ុន, អ៊ីរ៉ង់, កូរ៉េខាងត្បូង, អូស្ត្រាលី និងកាតា។

សម្រាប់ក្រុមមួយណាដែលនឹងក្លាយជាដៃគូប្រកួតផ្លូវការនោះ និងត្រូវរង់ចាំសហព័ន្ធបាល់ទាត់ថៃប្រកាសជាផ្លូវការម្តងទៀត។

This is the faces of current Thailand men's national football team ...

សម្រាប់កម្មវិធីប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ថៃត្រូវបើកទ្វារស្វាគមន៍ឥណ្ឌូណេស៊ីនៅថ្ងៃទី ៨ ខែតុលា និងទៅធ្វើដំណើរទៅអារ៉ាប់រួមនៅថ្ងៃទី ១២ ខែវិច្ឆិកា រួចវិលត្រលប់មកទទួលភ្ងៀវម៉ាឡេស៊ីជើងទី ២ ម្តងទៀតនៅថ្ងៃទី ១៧ ខែវិច្ឆិកា។