គ្រូថ្មី Moreno ដឹកនាំ Monaco ឈ្នះប្រកួតដំបូងរបស់ខ្លួន

240

លោក Robert Moreno បានដឹកនាំក្រុម Monaco ទទួលជ័យជម្នះ​លើកដំបូងក្នុងនាមជាគ្រូបង្វឹកថ្មី។​

ជំនួប​ពានរង្វាន់​ Coupe de France ក្រុមម្ចាស់ផ្ទះ Monaco បានយកឈ្នះក្រុម ​Reims ដោយលទ្ធផល ២-១។ ២ គ្រាប់របស់ Monaco រកបាន​ដោយកីឡាករ Keita Balde នៅនាទី ៦១’ និង ៩០’ ខណៈ ១ គ្រាប់របស់ Reims រកបាន​ដោយ Boulaye Dia នាទី ៦៩’​។​

គួររំលឹក​ថា អតីតគ្រូបង្វឹកអេស្ប៉ាញលោក Robert Moreno បានជំនួសតំណែងលោក Leonardo Jardim កាលពីសប្តាហ៍មុន ហើយ Monaco និងត្រូវជួប Paris Saint-Germain នៅសប្តាហ៍ក្រោយ​ក្នុងជំនួបក្របខ័ណ្ឌ Ligue 1។