គ្រូធ្លាប់ដឹកនាំជប៉ុន ឈ្នះកម្ពុជា ទៅដឹកនាំជម្រើសជាតិមួយនៅអាហ្រ្វិក

237

អតីតគ្រូបង្វឹកជប៉ុនលោក Vahid Halilhodzic ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិម៉ារ៉ុកកាលពីថ្ងៃព្រហស្បតិ៍ដែលជាអាជីពទី ៣ របស់លោកជាមួយប្រទេសអាហ្វ្រិកមួយនេះ។

បុរសវ័យ ៦៧ ឆ្នាំរូបនេះ បានចូលជំនួសតំណែងគ្រូបង្វឹកចាស់លោក Herve Renard ដែលបានលាឈប់បន្ទាប់ពីការប្រកួត Africa Cup of Nations បានបញ្ចប់។

លោក Halilhodzic ដែលចាកចេញពីក្លឹបលីគកំពូលបារាំង Nantes កាលពីថ្ងៃទី ២ ខែសីហាបានមានប្រសាសន៍ថា“ ការនាំក្រុមឈានទៅដល់វគ្គចាប់ពូលនៅ World Cup ឆ្នាំ ២០២២ គឺជាគោលដៅចម្បងរបស់ខ្ញុំ” ។

គួររំលឹក​ថា គ្រូបង្វឹកជនជាតិ​បូស្នៀរូបនេះ បានទទួលបន្ទុកដឹកនាំជម្រើសជាតិជប៉ុនពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ ប៉ុន្តែរូបលោកត្រូវគេបញ្ចប់ការងារត្រឹមតែ ២ ខែមុនព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី។

ប្រភព៖ Super Sport