គ្រូធ្លាប់នាំកូស្តារីកាឡើងវគ្គ ៨ ក្រុម World Cup ២០១៤ ត្រៀមតែងតាំងជាគ្រូថ្មីអារ៉ាប់រួម

170

ក្រុមជម្រើសជាតិអារ៉ាប់រួម ត្រូវបានគេរាយការណ៍ថានឹងនាំយកគ្រូបង្វឹកថ្មីសញ្ជាតិកូឡុំប៊ីគឺលោក Jorge Luis Pinto ដើម្បីដឹកនាំបន្តក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ឆ្នាំ ២០២២ និង Asian Cup ឆ្នាំ ២០២៣។

Jorge Luis Pinto and Costa Rica parting turns into a nasty divorce ...

លោក Jorge Luis Pinto ត្រូវបានគេស្គាល់តាមរយៈធ្លាប់ដឹកនាំប្រទេសកូស្តារីកាឡើងដល់វគ្គ ៨ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីល។ លោកបានជាប់ជាគ្រូបង្វឹកឆ្នើមរបស់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONCACAF ក្នុងឆ្នាំ ២០១៤ នេះផងដែរ។

ចំណែកអារ៉ាប់រួម នឹងត្រូវប៉ះគ្នាក្នុងទឹកដីម៉ាឡេស៊ី ក្នុងការប្រកួតប្រជែងដំបូងរបស់ខ្លួនបន្ទាប់ពីសម្រាកកូវីដ-១៩ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២០ មុនពេលជួបឥណ្ឌូណេស៊ីថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២០។

១-១៨៥-១២០០ × ៦៧៥

ហើយបច្ចុប្បន្ន ក្រុមមួយនេះកំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងពូល G ដោយចាញ់ក្រុមកំពូលតារាងវៀតណាមរហូតដល់ទៅ ៥ ពិន្ទុ តែនៅសល់មួយប្រកួតក្នុងដៃ។