គ្រូនៅ Premier League រូបនេះ អាចនិងមកជំនួស Unai Emery ប្រសិនបើ​Arsenal បណ្តេញចេញ

202

​គ្រូបង្វឹក Wolverhampton​ លោក Nuno Espirito ​អាច​នឹង​ក្លាយជា​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Arsenal ប្រសិនបើ​ក្លឹប​សម្រេច​​បណ្តេញលោក Unai Emery ចេញ។ ​

បច្ចុប្បន្ន​លោក Unai Emery កំពុងស្ថិត​ក្នុង​សម្ពាធ​យ៉ាង​ខ្លាំង ដែលអាច​នឹង​បាត់បង់​តំណែង​ឆាប់ៗ​នេះ បន្ទាប់ពី Arsenal មិន​ឈ្នះ​សោះ ៦ប្រកួត​ចុងក្រោយ​។ ក្នុងនោះដែរ Arsenal ឈ្នះ​តែ ៤ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ១៣ប្រកួត​នៅ Premier League រដូវ​កាល​នេះ​។ ​

សារព័ត៌មាន​ជាច្រើន​នៅ​អង់គ្លេស​បាន​ចុះផ្សាយ​ ពី​ការ​មកកាន់​តំណែង​គ្រូបង្វឹក​ថ្មី​របស់លោក Nuno Espirito ​ជំនួស Unai Emery តែ​លោក Nuno ​ផ្ទាល់​បាន​ច្រាល​ចោល​ថា វា​ជា​រឿង​ប្រមាថ​មួយ​ដែល​ចុះផ្សាយ​បែបនេះ នៅពេលដែល​លោក​កំពុង​ដឹកនាំ​ក្រុម Wolverhampton​ ជា​ពិសេស​ក្រុម​ទាំងមូល​កំពុង​ត្រៀមខ្លួន​ប្រកួត Europa League រាត្រីនេះ​ទល់នឹង Braga​។ ​

ចំណែក Arsenal រាត្រី​នេះដែរ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់ Eintracht Frankfurt ខណៈ​ក្រុម​គ្រូអេស្ប៉ាញ Unai Emery កំពុង​កាន់កាប់កំពូលតារាងពូល F ដោយនាំមុខ​ដាច់​ក្រុម​លេខ ២ Frankfurt និងលេខ ៣ Standard Liege ៤ពិន្ទុ៕