លោក Kim Myung Hwi អ្នកចាត់ការក្រុម Sagan Tosu បានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ-១៩។
តាមប្រភពក្លឹបបាននិយាយថា មន្រ្តីក្លឹប ៣ នាក់ត្រូវបានគេរកឃើញថាមានទំនាក់ទំនងជិតស្និតជាមួយលោក Kim ប៉ុន្តែមិនមានកីឡាករទេ។
លោក Kim ដែលបច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំ មានដើមកំណើតកូរ៉េកើតនៅប្រទេសជប៉ុន អាការៈរបស់លោកមានអារម្មណ៍ថាមិនស្រួលខ្លួនតាំងតែពីរសៀលថ្ងៃសៅរ៏។
នៅល្ងាចថ្ងៃអាទិត្យគាត់ ក៏មានអាការៈក្តៅខ្លួន ៣៨ អង្សាសេ ហើយបានទទួលការធ្វើតេស្តនៅមន្ទីរពេទ្យក្នុងខេត្តសាហ្គាន នៅថ្ងៃបន្ទាប់លទ្ធផលនៃការធ្វើតេស្តនេះបានត្រឡប់មកវិជ្ជមានវិញ។
ក្លឹបបានអោយកីឡាករ និងបុគ្គលិកទាំងអស់ ធ្វើតេស្ត៍រកមេរោគឆ្លងកាលពីថ្ងៃអង្គារម្សិលមិញ។ ពួកគេរំពឹងថានឹងទទួលបានលទ្ធផលមុនការប្រកួត Levain Cup ទល់នឹង Sanfrecce Hiroshima ដែលនឹងចាប់ផ្តើមនៅម៉ោង ៥ ថ្ងៃពុធនេះ។