គ្រូបង្វឹកជប៉ុន Nishino ត្រូវបាន FA ថៃសម្រចផ្តល់កុងត្រា ២ឆ្នាំ

212

សមាគមកីឡាបាល់ទាត់ថៃ (FAT) បានសម្រេចផ្តល់កុងត្រាឲ្យគ្រូបង្វឹកលោក Akira Nishino រយៈពេល ២ ឆ្នាំ ដែលមានន័យថាបុរសជនជាតិជប៉ុនរូបនេះអាចដឹកនាំក្រុមដំរីសឹកថៃរហូតដល់ឆ្នាំ ២០២១។

Nishino Thailand

Nishino ដែលជាគ្រូជនជាតិអាស៊ីដំបូងគេដែលដឹកនាំក្រុមជម្រើសជាតិថៃ ត្រូវបានតែងតាំងនៅខែកក្កដាឆ្នាំ ២០១៩។ ហើយលោកត្រូវមានភារកិច្ចច្រើនតាមរយៈការដឹកនាំក្រុមប្រកួតក្នុងវគ្គជម្រុះ FIFA World Cup ២០២២, AFC Asian Cup Joint-Qualifiers ២០២៣, ស៊ីហ្គេមឆ្នាំ ២០១៩ និងព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ ២០២០ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនាដើមឆ្នាំក្រោយ។

ក្រោមការដឹកនាំរបស់លោកបច្ចុប្បន្ន ថៃកំពុងឈរនៅលេខ ៣ ក្នុងពូល G នៃតារាងវគ្គជម្រុះ World Cup ២០២២ ដោយដេញតាមពីក្រោយវៀតណាម ៣ ពិន្ទុនិងមួយពិន្ទុពីក្រោយក្រុមលេខ ២ ម៉ាឡេស៊ី។

ប្រភព៖ Fox Sport Asia