គ្រូបង្វឹកបារាំង ទម្លាយរឿងរ៉ាវខ្វល់ចិត្តមួយរបស់ Griezmann នៅ Barcelona

81

គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បានអះអាងថាខ្សែប្រយុទ្ធ Antoine Griezman មិនសប្បាយចិត្តនឹងតំបន់ដែលខ្លួនកំពុងលេងនៅ Barcelona នាពេលនេះទេ ។

ថ្លែងតាមសន្និសីទសារព័ត៌មានបុរសវ័យ ៥១ ឆ្នាំបាននិយាយថា បញ្ហាគឺដោយសារការផ្លាស់ប្តូរតំបន់លេងរបស់គេក្រោមការដឹកនាំរបស់គ្រូបង្វឹក Ronald Koeman ។

Griezmann លេងនៅស្លាបស្តាំក្នុង ៣ ប្រកួតចុងក្រោយរបស់ Barcelona ។ រួមគ្នាជាមួយ Ansu Fati និង Philippe Coutinho ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានដើរតួជាខ្សែបម្រើគាំទ្រឲ្យ Lionel Messi ។

ខ្ញុំប្រាកដថាគាត់មិនសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្ននៅ Barcelona ទេ។ ប្រសិនបើគាត់និយាយវាជាសាធារណៈខ្ញុំគិតថា Ronald Koeman ប្រាកដជាពិបាកស្តាប់ “។

ខ្ញុំមិនចង់ជ្រៀតជ្រែក និងពិភាក្សាពីអ្វីដែលបានកើតឡើងនៅក្លឹបនោះទេ។ ប៉ុន្តែ Griezmann ពេលនេះកំពុងលេងនៅស្លាបស្តាំ។ ខ្ញុំមិនយល់ពីមូលហេតុដែលគាត់មិនដើរតួនាទីសំខាន់ជាងនេះទេ” សម្តី Deschamps ។

ការផ្លាស់ប្តូរតំបន់លេងនេះ ក៏មានឥទ្ធិពលផ្ទាល់ទៅលើការបង្ហាញខ្លួនរបស់ Antoine Griezmann នេះផងដែរ ខណៈ ៣ ប្រកួតដែលរូបគេបានលេង Griezmann មិនអាចរកគ្រាប់បាល់បញ្ចូលទី ឬ Assist បានឡើយ។

Griezmann មានកំណត់ត្រាអស្ចារ្យជាខ្សែប្រយុទ្ធកណ្តាល។ នៅក្នុងការបង្ហាញខ្លួនចំនួន ១៤១ ដងនៅក្នុងតំណែងនេះ រូបគេបានស៊ុតបាល់បញ្ចូលទី ៧៥ គ្រាប់និង Assist ២៨ លើក ។

លើសពីនេះទៅទៀត Griezmann តែងតែលេងនៅស្លាបខាងឆ្វេងនិងរកបាន ៤៧ គ្រាប់និង Assist បាន ២០ ដងទៀតក្នុង ១៣៣ ប្រកួត ។